នាំមកជូនដោយ៖

សាកលវិទ្យាល័យ AUPP ដែលធំជាងគេ និងទំនើបជាងគេនៅកម្ពុជាចាប់ផ្តើមបើកទ្វារត្រៀមទទួលនិស្សិតចូលសិក្សាថ្មីហើយ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖  ថ្ងៃទី១០ កញ្ញា ២០១៧ អគារសិក្សាថ្មីរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ស្ថិតនៅលើទំហំផ្ទៃដីជិត ៧ ហិចតា ត្រូវបានរចនានិងសាងសង់ឡើងបែបទំនើបដោយក្រុមស្ថាបត្យករជាតិ និងអន្តរជាតិ នឹងបើកទ្វាររង់ចាំទទួលនិស្សិតក្នុងឆ្នាំសិក្សាថ្មី ខាងមុខនេះហើយ។ និស្សិតដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នឹងក្លាយជានិស្សិតជំនាន់ដំបូងគេ ដែលនឹងបានប្រើប្រាស់បរិក្ខារសិក្សាដ៏សំបូរបែបរបស់អគារសិក្សាថ្មី ដែលមានតែមួយគត់នៅកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP បានលើកឡើងថា “អគារសិក្សាថ្មីនេះត្រូវបានយកចិត្តទុកដាក់គូរប្លង់និងរចនាឡើងដ៏ទំនើបបំផុត ដើម្បីបង្កើតបរិយាកាសសិក្សាដ៏ល្អបំផុតសម្រាប់និស្សិត ដូចទៅនឹងពួកគាត់កំពុងសិក្សានៅសហរដ្ឋអាមេរិកអញ្ចឹងដែរ”។

អគារសិក្សាថ្មីនេះ បំពាក់ទៅដោយបរិក្ខារសិក្សាទំនើបៗផុតគេរួមមាន៖ មន្ទីរពិសោធន៍ បន្ទប់កុំព្យូរទ័រ បណ្ណាល័យផ្ទុកឯកសាររាប់ពាន់មុខ មន្ទីរស្រាវជ្រាវ សាលសម្រាប់និស្សិតដ៏ធំទូលាយ អាហារដ្ឋាន ថ្នាក់រៀនធំទូលាយបំពាក់ដោយម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាព ១០០% បរិក្ខារកីឡាដ៏សំបូរបែប ធ្វើឱ្យអគារសិក្សាថ្មីរបស់ AUPP ក្លាយជាអគារសិក្សាលេចធ្លោរ ដែលប្អូនៗសិស្សានុសិស្សបាននឹងកំពុងទន្ទឹងរង់ចាំ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធី សិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ជាមួយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បំណាច់ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង