នាំមកជូនដោយ៖

សុទ្ធតែជាសិស្សសាលា! ម្តាយឪពុកឲ្យលុយទៅរៀនចាយមិនគ្រប់មែន បានជាដើរឆក់គេទៀតអីញ្ចឹង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ក្រុមជនសង្ស័យដៃស្អិត៤នាក់បានធ្វើសកម្មភាពឆក់កាបូបពីប្រុសស្រី២នាក់ខណះកំពុងជិះម៉ូតូក៏ឆក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមនោះកម្លាំងល្បាតឃើញក៏ប្រដេញនិងបាញ់ចំនួន១គ្រាប់ថែមទាំងជិះបំបុកបណ្តាលអោយជនសង្ស័យដួលម៉ូតូទើបឃាត់បានភ្លាម៣នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ដោយឡែកជនរងគ្រោះក្នុងហេតុការនោះក៏បានជិះដេញដែរធ្វើអោយដួលរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង១១និង១០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៧ នៅចំណុចកន្លែងលក់បបសតាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ២ខណ្ឌទួលគោក។

ជនសង្ស័យទី១ឈ្មោះសល់បញ្ញាសិត ភេទប្រុស១៤ ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី២ឈ្មោះសុខរនតះ ភេទប្រុស១៨ ឆ្នាំមុខរបសិស្សិសាលាអន្តរៈទេវី និង ទី៣ឈ្មោះឆនទី ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១សន្ធម៉ុកស្នាក់នៅទឹកល្អក់៣ខណ្ឌទួលគោក ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកZoomerx ពណ៍ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FO 6475 និងមាននារីម្នាក់រួមដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកសីុរ៉ូស ពណ៍លឿង លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1L 8044 និងមួយគ្រឿងទៀតម៉ាកសង់បុិច ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BD 4677 មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីដែលអង្គុយខាងក្រោយបានសម្រេចហើយព្យាយាមជិះគេចខ្លួនភ្លាមនោះជនរងគ្រោះក៏បានស្រែកថាចោរៗនិងជិះដេញតាមស្របពេលដែលកម្លាំងសមត្ថកិច្ចកំពុងល្បាតក៏ជិះដេញថែមទាំងបានផ្ទុះអាវុធមួយគ្រាប់ទៀតទើបជិះបំបុកម៉ូតូជនសង្ស័យបណ្តាលអោយដួលនិងឃាត់បានភ្លាមៗដោយឡែកជនរងគ្រោះដែលបានដេញជនសង្ស័យដែរនោះក៏បុកម៉ូតូជនសង្ស័យមួយគ្រឿងបណ្តាលអោយដួលទាំង២គ្រឿងតែម្តងធ្វើអោយរងរបួសធ្ងន់។
សាក្សីដដែលបានបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលផ្សាដេប៉ូ២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោករងចាំចាត់កាបន្ត។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង