នាំមកជូនដោយ៖

អ្វីក៏អាចកើតឡើងបានដែរ កុំប្រមាទឲ្យសោះ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ រថយន្តដឹកអេស្កាវ៉ាទ័មួយគ្រឿង បត់ជ្រុល បណ្តាលអោយបុកខ្លោងទ្វារសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង រងការខូចខាតខ្លោងទ្វារសាលាបណ្ដាលអោយប្រេះ តែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅខាងមុខរបងសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តហុីយ៉ាន់ដាយមួយគ្រឿង ពណ៌បៃតង លាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 3A-0288 ដឹកគ្រឿងចក្រអេស្កាវ៉ាទ័លើរថយន្ត តាមបណ្តោយផ្លូវលេខ២៧១ លុះមកដល់កន្លែងកើតហេតុរថយន្តបង្ក ក៏បានបត់ហើយដោយសាររថយន្តវែងពេកក៏ជ្រុលទៅបុករបងសាលារងការខូចខាតតែម្ដង។

នៅកន្លែងកើតហេតុ ភ្នាក់ងារសារព័ត៌មាន យើងសង្កេតឃើញថារថយន្តដឹកគ្រឿងចក្របើកទាំងព្រហើនដោយបើកទាំងរថយន្តអត់កងផ្នែកខាងមុនចំនួនមួយផងដែរទើបបង្ក គ្រោះថ្នាក់ជាក់ស្តែងតែម្ដង។


ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ខណ្ឌចំការមន សហការណ៍ជាមួយកម្លាំងជំនាញ ចរាចរណ៍ជើងគោកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅ ផ្នែកចរាចរណ៍ក្រុងដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង