នាំមកជូនដោយ៖

ម្នាក់ទៀតហើយ !! បុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសធ្ងន់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តម៉ាកវីស្តូ បុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលសន្លប់ស្តូកស្តឹងនៅលើដងផ្លូវ កាលពីព្រឹកម៉ោង៦និង៣០នាទីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧។ជនរងគ្រោះ មានឈ្មោះថា ប៊ិច ឡុងដា អាយុ៣៥ឆ្នាំរសនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះ បានដើរឆ្លងផ្លូវ លុះបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តម៉ាកវីស្តូ បើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច បានបុកបុរសម្នាក់បណ្តាលឲ្យបោកក្បាលសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កបានបើរត់គេចបាត់ស្រមោល៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង