នាំមកជូនដោយ៖

ស្លាប់ម្នាក់ទៀតហើយ! បុរសម្នាក់តខ្សែភ្លើងឆក់ត្រី ខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់តខ្សែភ្លើង ចុះឆក់ត្រីត្រូវបានខ្សែភ្លើង ឆក់ស្លាប់ភ្លាមៗ នៅក្នុងផ្ទះមួយកន្លែងកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ចង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមអ្នកដែលធ្វើការជាមួយគ្នាបាននិយាយថា ជនរងគ្រោះបានតខ្សែភ្លើង ចុះឆក់់ត្រីនៅក្បែកន្លែងធ្វើការ នៅពេលដែលកំពុងចុះឆក់ ហើយមិនដឹងថាខ្សែភ្លើងដែលឆក់គាត់នោះ មានត្រណរហើយត្រូវបានឆក់គាត់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងទឹកតែម្តង។

ប្រភពដដែលបន្តថា ជនរងគ្រោះមានឈ្មោះ ហេង សួន មានទីលំនៅនៅស្រុករមៀហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នសាកសព ខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ និងប្រគលសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់ខ្លួន ខេត្តស្វាយរៀង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង