ស៊យទាំងព្រឹក! បុរសចំណាស់ម្នាក់ជិះកង់មិនប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលអោយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវគោកបង្កឡើងរវាងម៉ូតូបុកជាមួយកង់ជិះឆ្លងថ្នល់បណ្តាលអោយរងរបួសធ្ងន់២នាក់។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ និង១៥នាទីលើកំណាត់ផ្លូវជាតិលេខ៥ KM៣២-៣៣ ស្ថិតក្នុងភូមិ ទូលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើម៉ូតូម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1G-2795 បើកបរចុះពីលើស្ពានព្រែកក្តាមក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ សៀក សុល ភេទ ប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិឫស្សីជុក ឃុំសៀក្វៀ ស្រុកកំចាយមា ខេត្តព្រៃវែង(របួសធ្ងន់)លុះមកដល់កន្លែងកើតហេតុក៏មានអ្នកជិះកង់ពណ៌ទឹកប្រាក់ឆ្លងផ្លូវថ្នល់ពីកើតទៅលិចបណ្តាលអោយម៉ូតូបុកចំពីមុខរងរបួសធ្ងន់ឈ្មោះ ឈុន ឡូញភេទប្រុសអាយុ៧៦ឆ្នាំទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមការសន្និដ្ឋានករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកជិះកង់ឆ្លងថ្នល់ខ្វះការប្រុងប្រយត្ន័មិនគោរពសិទ្ធអាទិភាព ចំពោះមធ្យោបាយពាក់ពន្ធ័ករណីខាងលើត្រូវបានសម្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីបន្តនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង