នាំមកជូនដោយ៖

កាន់តែពិសេស! សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ«ផ្តល់អាហាររូបករណ៍ដល់សិស្សឆ្នើមទាំងអស់ដែលទទួលបាននិទ្ទេស A ឬ B»


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើមពីការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់សិស្សឆ្នើមទាំងអស់ដែលនឹងទទួលបាននិទ្ទេស A ឬ B ។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP មានប្រសាសន៍ថា “ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឱ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ”។

AUPP ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ការអប់រំបែបអាមេរិក សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងការទទួលអាហាររូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ការិយាល័យផ្តល់ព័ត៌មានរបស់សាកលវិទ្យាល័យ AUPP តាមរយៈទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង