បុរសខ្លាំង! ស្រវឹងស្រាដល់កប៉ុណ្ណឹងហើយ នៅខ្លាំងជ្រែម៉ូតូទៀតហាស (Video) !


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាដល់ក មុខឡើងក្រហមងាំង មិនដឹងទើបមកពីផឹកសុីទីណានោះទេ ជិះម៉ូតូទៅរកសេវាកោសជប់ ខណៈទៅដល់មុខផ្ទះម៉ាស្សាកោសជប់ហើយ បត់ម៉ូតូបម្រុងបត់ចូលតែទប់ដៃចង្កូតមិនជាប់បែជាដួលភីង ផ្អើលស្រ្តីម៉ាស្សានាំគ្នា ទៅចាប់ជួយលើក កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០០៤ មុខផ្ទះកោសជប់ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

បុរសខាងលើ ក្នុងវ័យជាង៣០ឆ្នាំ ស្រវឹងស្រាជោគ ភ្នែកមមីសុឹងបើកមិនរួច មុខឡើងក្រហមងាំង ដូចរងើកភ្លើង មិនដឹងទើបមកពីផឹកទីណានោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

មុនពេលកើតហេតុ បុរសខាងល់ជិះម៉ូតូពីត្បូងទៅជើងដើររកសេវាកោសជប់ លុះដល់ចំណុខផ្ទះម៉ាស្សា កោសជប់ខាងលើ អ្វីដែលខ្លួនប៉ងនោះ ត្រូវបានស្រ្តីម៉ាស្សាហៅឲ្យចូល ឃើញដូច្នោះ ជាន់ហ្វ្រាំងបំរ៉ុងបត់ចូល តែដោយសារអំណាចនៃជាតិស្រវឹង ទប់ដៃចង្កូច ខ្លួនមិនបានដួលភីង ចូលទឹកដក់ចិញ្ចើមផ្លូវ ត្រូវបានក្រុមស្រ្តីៗ ជួយលើ គ្រាន់តែឡើងម៉ូតូ បត់ចូលផ្ទះ មូលហ្គាជ្រុល ក៏ត្រូវបានដួលសារជាថ្មី អ្វីៗដែល បុរសខាងលើ បញ្ចេញពេលនេះ ដោយសារខ្លួនស្រវឹង ត្រូវបានអ្នកសារពត៌មានមកដល់ល្មម ថតយករូបភាព សកម្មភាពពិតៗ។ ខ្លាចខ្មាស់ អាម៉ាស់មុខ ក្រោយពីក្រុមស្រ្តីម៉ាស្សាជួយលើកបានហើយ ខំបំបោលម៉ូតូចូលផ្ទះម៉ាស្សាបាត់ឈឹង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង