នាំមកជូនដោយ៖

សុទ្ធតែលំដាប់ហើយនេះ! កីឡាករជម្រើសជាតិបីរូប និងអតីតគ្រូបង្វឹកដ៏ល្បីនៅកម្ពុជារួមគ្នាត្រៀមជួយនិស្សិត AUPP


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ កីឡាករជម្រើសជាតិបីរូបនិងអតីតគ្រូបង្វឹកដ៏ល្បីនៅកម្ពុជាបានសម្រេចចិត្តរួមគ្នាត្រៀមខ្លួនជាស្រេចដើម្បីជួយបង្វឹកនិងពង្រឹងសមត្ថភាពកីឡាបាល់ទាត់ដល់និស្សិតនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅពេលឆាប់ៗខាងមុខនេះហើយ។

លោក ប្រាក់ សុវណ្ណារ៉ា

លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹក និងជាគ្រូជម្រើសជាតិដ៏មានកេរ្តិ៍ឈ្មោះរបស់កម្ពុជា សម្រាប់ក្រុម ALL STARS និងបច្ចុប្បន្នជានាយកបណ្តុះបណ្តាលធនធានគ្រូ បានមានប្រសាសន៍ថា លោករីករាយនឹងជួយបង្វឹកដល់និស្សិត AUPP លើវិស័យបាល់ទាត់ដែលកំពុងពេញនិយមនៅកម្ពុជានិង ពាសពេញពិភពលោក។

លោក ប្រាក់ មុន្នីឧត្តម

ដោយឡែក លោក ប្រាក់ មុន្នីឧត្តម ដែលជាកីឡាករជម្រើសជាតិដ៏ល្បីរបស់កម្ពុជា ក៏បានបញ្ជាក់ថា លោកក៏បានត្រៀមខ្លួនចូលរួមជួយក្រុមនិស្សិត AUPP ផងដែរដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានសមត្ថភាពលេងបានល្អ។

កែវ សុខផេង

កែវ សុខផេង កីឡាករជម្រើសជាតិដ៏ឆ្នើមមួយរូបទៀតដែលមានរហ័សនាមថា “ជាខ្សែប្រយុទ្ធដ៏មុតស្រួច” បានបង្ហើបថារូបលោកបានត្រៀមខ្លួនចូលរួមជាមួយក្រុមនិស្សិត AUPP នៅពេលខាងមុខនេះ។
ទន្ទឹមនឹងការត្រៀមខ្លួនជួយបង្វឹកពីគ្រូនិងកីឡាករល្បីៗទាំងបីរូបខាងលើ យុវជន គីម ហាប់ ដែលជាកីឡាករឆ្នើមក្រោមអាយុ១៩ឆ្នាំ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី១នៅ AUPP បាននិយាយថា រូបគេនឹងស្ថិតនៅសាកលវិទ្យាល័យ AUPP ជាប្រចាំដើម្បីលេងជាមួយក្រុមនិស្សិតរបស់ AUPP ទាំងអស់មិនថាជានិស្សិតចាស់ឬនិស្សិតថ្មីឡើយ។

យុវជន គីម ហាប់

យុវជន គីម ហាប់ បានបន្តថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយសារតែខ្ញុំសម្រេចចិត្តត្រូវក្នុងការជ្រើសរើសយកការសិក្សា ហើយប៉ះចំសាកលវិទ្យាល័យដែលល្អបំផុត ហើយនៅពេលតំណាលគ្នានេះ ខ្ញុំមានឱកាសបន្តលេងកីឡាពាក់កណ្តាលអាជីពនៅក្នុងសាកលវិទ្យាល័យតែម្តង”។

តារាងបាល់ទាត់ខ្នាតអន្តរជាតិលំដាប់ FIFA

ព័ត៌មានពីការចូលរួមរបស់កីឡាករល្បីៗនិងគ្រូបង្វឹកដ៏ឆ្នើមរបស់កម្ពុជា បានបែកធ្លាយចំពេលដែល AUPP កំពុងសាងសង់តារាងបាល់ទាត់ខ្នាតអន្តរជាតិលំដាប់ FIFA ទីមួយនៅកម្ពុជានៅក្នុងទីលានសាកលវិទ្យាល័យ AUPP ស្ថិតនៅខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

តារាងបាល់ទាត់ខ្នាតអន្តរជាតិលំដាប់ FIFA

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលកំពុងបោះសម្លេងឈានមុខគេលើផ្នែកគុណភាពអប់រំ ហើយក៏ជាគ្រឹះស្ថានឧត្តមសិក្សាទី១ នៅកម្ពុជា ដែលផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ (Dual Degrees) បន្ទាប់ពីបញ្ជប់ការសិក្សាដោយជោគជ័យនៅ AUPP ដែលសញ្ញាបត្រមួយចេញដោយ AUPP និងសញ្ញាបត្រមួយទៀតចេញដោយ សាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) ឬសាកលវិទ្យាល័យអារីហ្សូណា (UA) នៅអាមេរិក។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង