នាំមកជូនដោយ៖

ក្រោយពីសប្បាយក្លាយជាទុកមែន! ស្រវឹងស្រាបើកបររ៉េចង្កូត ទៅបុករបាំងថ្មពុះចែកផ្លូវបណ្តាលឲ្យ…(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តព្រូសបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់និងរថយន្តរងការខូចខាត យ៉ាងដំណំសំណាងមិនមានអ្នករបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅវេលា ម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្បែរសាលាវ៉ាន់ដា ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2R-8060 បើកបរ និងរួមដំណើរមានគ្នាចំនួន៤នាក់ប្រុស៣នាក់និងស្រីម្នាក់ដោយធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅ សេទុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ ១កង់ ចំណែករថយន្ត រេចង្កូតឡើងចញ្ចើមផ្លូវរងការខូចខាតផ្នែងមុខខាងស្ដាំបែកកង់មុខនិងដាច់កាឡេទៅមុខលែងរួច។ ភ្លាមៗអ្នកបើកបរនិងអ្នករួមដំណើរបានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុក រថយន្តបង្កនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះ មកដល់ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេល ក្រោយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង