នាំមកជូនដោយ៖

ស្តែងៗណាស់! រថយន្តហាយលែនឌ័រប្រលះគ្នាជាមួយរថយន្តហ្វត បណ្តាលឲ្យបើុងខ្ទាតទៅបះរម៉កអេតចាយដែលកំពុងតែ…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តហាយលែនឌ័រលឿនដូហោះលុះមកដល់ផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអេតចាយ និងបង្គូលភ្លើងមួយដើមទៀតទៅមុខលែងរួចសំណាងល្អអ្នកនៅក្នុងរថយន្តរងរបួសស្រាល។
ហេតុការនេះកើតឡើងការពីវេលាម៉ោង១២ៈ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្តដាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវលេខ៥៦៦កែងនឹងផ្លូវ៣១៣ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ។

យោងតាមប្រភព័ត៏មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រពណ៏សពាក់ស្លាកលេខភ្នំពេញ2AI3750បើកបរតាមបណ្តោយផ្លូវលេខ៣១៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ។

លុះមកដល់ផ្លូវបំបែកជាបួនកែងនឹងផ្លូវ៥៦៦ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រពណ៏សពាក់ស្លាកលេខភ្នំពេញ2AJ-7669បើកបរដោយបុរស់ម្នាក់ក្នុងល្បឿនលឿនដូចគ្នាបានបុកចំពាក់កណ្តាលរថយន្តហ្វត័ពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអេតចាយដែលស្រ្តីម្នាក់ឈប់នៅលើដងផ្លូវឈប់រើសរបស់របរដាក់នៅក្នុងរទេះបណ្តាលឲ្យរទេះរបស់គាត់ខូចខាតដាច់កង់ខាងស្តាំមួយចំហៀងសំណាងល្អមិនបណ្តាលឲ្យគាត់រងរបួសហើយរថយន្តហ្វត័បានប៉ើងទៅប៉ះបង្គូលភ្លើងបាក់អស់មួយដើមទៀតតែមិនបង្កឲ្យអ្នកបើកបររងរបួសទេ។ ចំណែកម្ចាស់រថយន្តបង្ករបានគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ រីឯរថយន្តទាំងពីរទទួលរងការខូតខាតយ៉ាងដំណំដូចគ្នាូ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បសប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង