នាំមកជូនដោយ៖

ទាហានប្រមាណ៥០០០នាក់, រថក្រោះ, រថពាសដែក និងកាំភ្លើងធំជាច្រើនគ្រឿង សំដៅទៅដល់ខេត្តស្ទឹងត្រែង


ទំហំអក្សរ៖ S M L

កាលពីយប់មិញនេះលោក នាយឧត្តមសេនីយ៍ គ​ន់ គីម នាយសេនាធិការនៃកងយោធពលខេរមភូមិន្ទ បានប្រាប់បណ្តាញព័ត៌មានជាតិពេលនេះទាហាននៃកងពលលេខ២ និងលេខ៣ ប្រមាណ៥០០០នាក់ បាននឹងកំពុងធ្វើដំណើរចល័តចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ជាមួយសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់។

រូបភាពឯកសារ

លោក គន់ គីម​ បានអះអាងទៀតថា កងទ័ពប្រមាណ៥០០០នាក់, រថក្រោះ, រថពាសដែក និងកាំភ្លើងធំជាច្រើនគ្រឿង នឹងទៅដល់គោលដៅនៃសមរភូមិព្រំដែនកម្ពុជា-ឡាវ នៅព្រឹកព្រលឹមថ្ងៃស្អែក ដើម្បីកំចាត់កងទ័ពឈ្លានពានឡាវ ចូលរំលោភបំពានទឹកដីកម្ពុជាទាំងគឃ្លើន។ ការបញ្ជូនកងទ័ពទៅកាន់សមរភូមិ ដើម្បីវាយកម្ទេចសត្រូវនេះ ធ្វើឡើងតាមអនុសាសន៍បញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាយឧត្តមសេនីយ៍ បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យសត្រូវយកដីពីកម្ពុជា សូម្បីមួយមីលីម៉ែត្រនោះទេ។

គួរបញ្ជាក់ថា៖ព្រឹកថ្ងៃទី១១សីហានេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទចុងក្រោយ នៃការដកទ័ពឡាវចេញពីទឹកដីខ្មែរ ឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ។

កំពុងចល័តចេញទាហានសំដៅទៅខេត្តស្ទឹងត្រែង

ទន្ទឹមនឹងការចល័តទ័ពនេះ នៅយប់ថ្ងៃទី១១ ខែសីហានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានដឹកនាំកម្លាំងរៀបចំដាក់ចេញនូវ ផែនការជាច្រើនទៀត ដើម្បីពង្រាយកងទ័ពនៅទីតាំងដែលទាហានឡាវ ឈ្លានពានលើកទឹកដីកម្ពុជាផងដែរ៕

ស្របពេលជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងចាប់ផ្តើមបញ្ជូនទាហាន និងសព្វាវុធបន្ថែមទៀត ដោយចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ដើម្បីកំចាត់កងទ័ពឈ្លានពានឡាវចេញពីទឹកដីកម្ពុជា កាលពីយប់មិញនេះនៅវេាលម៉ោង ១១ជាង ។

 

រាយ​ការណ៍​ពី​ព្រំដែន​ខ្មែរ​-​ឡាវ ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ២០១៧ ​នេះ​ស្ថានការណ៍​យោធា​ខ្មែរ​-​ឡាវ នៅ​ក្នុង​តំបន់​អូរ​អាឡៃ​និង​តា​ង៉ាវ ដែល​ស្ថិត​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ជាប់​ព្រំ​ដែន​​ខេត្ត​អា​តា​ពឺ​របស់​ឡាវ​នោះ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ គឺ​កងកម្លាំង​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើងព្រួល​​រៀង​ៗ​ខ្លួន​ដដែល ខណៈ​ដែលកម្ពុជា​យើង​បានធ្វើ​ការ​​បញ្ជូន​កម្លាំង​និង​សព្វាវុធ​បន្ថែម​ទៅ​កាន់​តំបន់​ជម្លោះ​។

ចំណែក​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ស្ថានភាព​នៅ​ទីក្រុង​ស្ទឹង​ត្រែង​មាន​សភាព​ធម្មតា ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចុះឡើង ក៏​ដូច​ជា​អ្នកលក់ ដូរ​នៅ​ក្នុង​ក្រុង ឬ​នៅ​តាម​ជន​បទ តាម​ដងផ្លូវ​ដែល​លោក​ធ្វើ​ដំណើរ​មានសភាព​​ប្រក្រតី និង​ក្សេមក្សាន្ត ហើយ​លោក​បាន​បន្ថែម​ទៀត​​ថានៅ​លើ​ចំណុច​វិវាទ​ប្រដាប់​អាវុធ នៃ​ការ​ឈរជើង​កម្ពុជា​-​ឡាវ កងទ័ព​កម្ពុជាហាក់​មាន​ប្រៀប​ដែល​អាច​​គ្រប់គ្រងលើ​​ស្ថានភាព ទាំង​កម្លាំង​ប្រយុទ្ធ និង​ភូមិសាស្ត្រ​ការពារ​បាន​យ៉ាង​ល្អ​ផង​ដែរ​នៅ​ពេល​នេះ​។

លោក ផៃ ស៊ី​ផា​ន អះអាង​ថា គិត​ត្រឹម​វេលា​ម៉ោង ៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១​​ ខែ​សីហា ឆ្នាំ២០១៧​នេះថា​​​ ស្ថានការណ៍​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​កម្ពុជា​។ កងទ័ព​កម្ពុជា​គឺ​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​លើគោក ខុស​គ្នា​ជាមួយ​និង​កងទ័ព​ឡាវ ដែល​ឈរ​ជើង​នៅ​មាត់ច្រាំង​ទន្លេ​។

រីឯប្រមុខរាជរដ្ឋាភិបាល​ សម្តេច​តេជោ ហ៊ុន​​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា​ និងដឹក​នាំ​គណៈ​ប្រតិភូជាន់ខ្ពស់​ ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​វៀង​ច័ន្ទ​នៅព្រឹក​ថ្ងៃ​ទី​១២​​ ខែ​សីហា​ ឆ្នាំ​២០១៧​ នេះ​ផង​ដែរ​ដើម្បី​ជួប​ចរចារ​ក្នុងលក្ខណៈ​អ្នក​ជិតខាង​ ជាមួយ​និង​ឯក​ឧត្តម ថោងលន់​ ស៊ីស៊ូលីត ដែលជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ អំពី​បញ្ហាជម្លោះព្រំដែន​នេះ​ផង​ដែរ។

យើង​ទាំង​អស់គ្នា​ក៏​​សង្ឃឹម​ថា​ជំនួប​ប្រជុំ​នេះ​អាចទទួល​បាន​ជោគ​ជ័យ ​ដើម្បីកុំ​ឲ្យ​មាន​សង្រ្គាម​កើត​ឡើង​រវាង​ប្រទេស​ទាំង​២​​ ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យមាន​ការ​បង្ហូរ​ឈាម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង