នាំមកជូនដោយ៖

ជនជាតិវៀតណាមមួយឡានជួបគ្រោះថ្នាក់ក្រោយចេញពីកម្មវិធីនៅម្តុំស្វាយប៉ាក


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកបរក្នុងល្បឿនលឿនទើបនឹងចេញពីកម្មវិធីមួយកន្លែង ខណៈបើកបរវ៉ាជែងរថយន្តមួយគ្រឿងទៀតមកខាងស្តាំដៃ ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលអោយរងធ្ងន់ស្រាលជាង១០នាក់ ដោយ៤នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង២០នាទីថ្ងៃទី១៥ ខែ ៧ ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ បេនឡាន ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រថយន្តខាងលើម៉ាកសាំយ៉ុងពណ៍សពាក់ស្លាកលេខភ្នំពេញ2S-0713។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុៈដល់ក្បែរចំណុចកើតហេតុ ស្រាប់តែរថយន្តបានបន្ថែមល្បឿនវ៉ាប្រជែងរថយន្តនៅខាងស្តាំដៃដែលនៅពីមុខ។ ដោយសារតែល្បឿនលឿននិងវ៉ាក់អ៊ើនឹងអ្វីមួយដែលនៅខាងមុខ ហើយនឹងគួបផ្សំជាមួយអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួនទៀតនោះជាហេតុទប់ចង្កូតមិនជាប់ក៏រ៉េទៅបុកបង្គោលភ្លើង EDC នៅអ៊ែបផ្លូវបណ្តាលឲ្យកំពិតខ្ទេចក្បាលមុខផ្នែកខាងស្តាំធ្ងន់ធ្ងរ បណ្តាលអ្នកជិះខាងមុខបាក់ជើង រីឯអ្នកបើកបររត់បាត់ស្រមោល និងមនុសប្រុសស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល។

បើតាមការបញ្ជាក់ពីអ្នកមកមើលហេតុការណ៍និងស្គាល់គ្នាជាមួយជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះទាំងអស់ក្នុងរថយន្តនេះទើបចេញពីកម្មវិធីការគេនៅ ម្តុំស្វាយប៉ាក ហើយសុទ្ធបងប្អូនគ្នាទៀតផង និងសុទ្ធតែជាជនជាតិវៀតណាម។

ក្រោយកើតហេតុ ជនរងគ្រោះខ្លះត្រូវបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួននិងខ្លះទៀតមានរថយន្តសាម៊ុយដឹកទៅសង្គ្រោះ ដោយឡែករថយន្តដែលមានគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកមកវាស់វែង និងយកទៅទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង