នាំមកជូនដោយ៖

ឆ្លង​ផ្លូវ​ដោយ​ធ្វេស​ប្រហែស​​ បង្ក​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍បណ្តាល​ឲ្យ​បុរស​ម្នាក់​… (Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ​៖ រថយន្តកូរ៉េដឹកគ្រឿងសំណង់មួយ បើកបរខ្វះការប្រុងប្រយ័ត្នឆ្លងផ្លូវ​ទទឹងថ្នល់ ធ្វើឲ្យម៉ូតូសេ១២៥មួយគ្រឿងហ្វ្រាំងមិនទាន់ជ្រលទៅបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជើងស្តាំជាពីកំណាត់ កាលពីវេលាម៉ោង៨និង២០នាទីយប់​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខច្រកចូលមន្ទីរពេទ្យបង្អែកពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កកូរ៉េ​ពណ៌ស ចំណុះ៣.៥តោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-1495 អ្នកបើកបរមិនស្គាល់ឈ្មោះ​ ចំណែកម៉ូតូម៉ាក ហុងដា​សេ១២៥ សេរី២០១២​ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1D-1059 បើកបរដោយបុរសម្នាក់ រងរបួសបាក់ជើងស្តាំង​។​ បើ​តាម​ប្រភពនៅកន្លែងកើងហេតុ​បានឲ្យដឹងថា មុនកើតហេតុ​រថយន្ត ដឹកគ្រឿងសំណង់បើកចេញ ពីច្រកឃ្លាំងស្តុកទំនិញរបស់ព្រលានយន្តហោះ បើកឆ្លងផ្លូវពីត្បូងទៅជើងក្នុងគោលបំណង ចូលតាមច្រកផ្លូវមន្ទីរពេទ្យបង្អែក ដោយខ្វះការយោគយល់ និងធ្វេសប្រហែស​ពីអ្នកបើកបររថយន្ត បំបោលវឹងទទឹងផ្លូវ​ត្រូវបាន​ជនរងគ្រោះជិះម៉ូតូ​លើផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្ត ពេញទំហឹងបណ្តាល​ឲ្យ​រង​របួស​បាក់​ជើង​ខាង​ស្តាំ​។​ ជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្ត​និងអ្នកបើកបរត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​ រី​ឯ​ម៉ូតូ ត្រូវបាននគរបាល នាំយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ​៕ អត្ថ​បទ​ដោយ​៖ អ្នក​ប្រម៉ាញ់​ទី​ក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង