បុគ្គលិកសន្តិសុខ ឯកជនម្នាក់ត្រូវបានរថយន្តក្រុងបុកហើយកិនស្លាប់យ៉ាងរន្ធត់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖​ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងព្រលឺម ដែលបណ្ដាលឲ្យបុរសម្នាក់ជាសន្ដិសុខ ធ្វើការនៅក្រុមហ៊ុន សេហ្វី សឺវីស បានស្លាប់ យ៉ាងអាណោចអាធ័ម នៅលើផ្លូវ ដោយសាររថយន្តក្រុង បានបុកជាមួយម៉ូតូឌ្រីមសង់សេ១២៥ ស្លាប់កាលពីវេលាម៉ោង៦ៈ៤០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ស្ថិតក្នុងភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

អ្នកឃើញហេតុការណ៍បានប្រាប់ថា គេឃើញ បុរសម្នាក់ជាសន្តិសុខ ក្រុមហ៊ុនសេហ្វី សឺវីស ឈ្មោះ ម៉ី សំរាង ​ធ្វើដំណើរតាម​បណ្តោយផ្លូវជាតិលេខ​២១A ​​ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនិងរថយន្តក្រុងដួល ហើយ ត្រូវបានរថយន្តកិន បែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។​ ​

ក្រោយពេលកើតហេតុរថយន្តបង្ក បានព្យាយាម បើករត់គេច តែត្រូវបានប្រជាពលរដ្ឋ នំាតាមស្ទាក់ចាប់រថយន្ត ចំណែកម្ចាស់រថយន្តបានចុះពី រថយន្តរត់គេចបាត់ផងដែរ ៕

ប្រភព ៖ Heng Heng Ly

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង