រឺម៉កម៉ូតូកងបីឆ្លងផ្លូវមិនប្រយត្ន័ ត្រូវម៉ូតូបុកក្រឡាប់ផ្ងាជើង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រឺម៉កម៉ូតូមួយគ្រឿងបើកជាលក្ខណះគ្រួរសាបើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ត្រូវបានម៉ូតូមួយគ្រឿងជិះពីនាក់គូសង្សាបញ្ចាស់ទិសដៅគ្នាបុកពេញទំហឹងបណ្តាលឲ្យគូសង្សាជិះម៉ូតូរងរបួសធ្ងន់ ចំណែកខាងរឺម៉កម៉ូតូរងរបួសស្រាល។
ហេតុការនេះកើតឡើងការពីវេលាម៉ោង១០-០០នាទីយប់ថ្ងៃទូ១២ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅផ្លូវបំបែកជាបីផ្លូវ២៧១កែងនិងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ។

យោងតាមប្រភពព័ត៏មានពីកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញរឺម៉កម៉ូតូមួយពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ2-AM-8842បើកបរជាលក្ខណះគ្រួសារបើកតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងមកផ្លូវ១៨២ទើប នឹងបានបន្តិចស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកភូហ្សាពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2GG-0356ជិះដោយគូសង្សាមួយគូបញ្ចាស់ទិសដៅគ្នាពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងរឺម៉កម៉ូតូខាងស្តាំពេញទំហឹងបណ្តាលឲ្យរឺម៉កម៉ូតូក្រឡាប់ផ្ងាជើងច្រង៉ាងនិងបង្កឲ្យមានគូសង្សាមួយគូខាងម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុងក្លីកនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែកខាងរឺម៉កម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្តកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិង រឺម៉កម៉ូតូទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង