រថយន្តទីកូមួយគ្រឿងបេីកបុកដេីមឈេីនៅតាមចិញ្ចេីមផ្លូវបណ្តាលឲ្យបែកធុងសាំងឆាបឆេះយ៉ាងន្ធោសន្ធៅ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រៃវែង៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍គួរឲ្យភ្ញាក់ផ្អេីលមួយ បានកើតឡើងនៅលេីកំណាត់ផ្លូវជាតិលេខ១១គឺរថយន្តម៉ាកទីកូបេីកបុកដេីឈេីនៅចិញ្ចេីមថ្នល់បណ្តាលឲ្យមានអណ្តាតភ្លេីងឆាបឆេះឡេីសន្ធោសន្ធៅសំណាងណាស់អ្នកបេីកបរគ្រាន់តែរងរបួសធ្ងន់មិនគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍គ្រោះខាងលេីនេះបាន កេីតឡេីងកាលពីវេលាម៉ោង១៧និង៤០ល្ងាចថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១១ស្ថិតក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកេីតហេតុគេឃេីញរថយន្តរងគ្រោះខាងលេីម៉ាកទីកូពណ៏ក្រហមមិនស្គាល់ស្លាកលេខមួយគ្រឿងខាងលេីបានបើកបោះពួយយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ត្រង់ចំណុចខាងលើបានរេចង្កូតហោះទៅបុកផ្ទុបនឹងដើមឈើនៅចិញ្ចើមថ្នល់បណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះឡេីងយ៉ាសន្ធោសន្ធៅនឹងបង្ករឲ្យមានកាភ្ញាក់ផ្អេីលឡេីងតែម្តង។

រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ធាននគរបាលស្រុកស្វាយអន្ទរមកជួយអន្តរាគមន៍បាញ់ពន្លត់

បន្ទាបពីមានហេតុការណ៍ខាងលេីគេឃេីញមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ធាននគរបាលស្រុកស្វាយអន្ទរមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរតែដោយសារតែរថយន្តនោះប្រហែលជាបែកធុងសាំងទើបមានអណ្តាតភ្លើងឆាបឆេះខ្លាំងគឺមិនអាចជួយទប់ស្កាត់ទាន់ទេីបបណ្តាលឲ្យរថយន្តឆេះម៉ត់ទាំងស្រុងនៅសល់តែគ្រោងដែកអេតចាយ។ ក្នុងករណីខាងលេីនេះដែរពុំបណ្តាលឲ្យមានមនុស្សបាត់បង់អាយុជីវិតនោះទេគឺមានតែអ្នកបេីកបរឈ្មោះ ចិន កែវ ភេទប្រុសអាយុ៣២ឆ្នាំបានរងរបួសដោយ ជនរងគ្រោះបានលូនចេញពីរថយន្តទាន់ពេលវេលា។

អ្នកបេីកបរឈ្មោះ ចិន កែវ ភេទប្រុសអាយុ៣២ឆ្នាំបានរងរបួស

ក្រោយមក ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្វាយអន្ទរបណ្តោះអាសន្ននៅមិនទាន់ដឹងច្បាស់ថាស្ថានភាពយ៉ាងណានោះទេ។ បើតាមប្រភពជាច្រើនបានសន្និដ្ធានថាប្រហែលជាតៃកុងស្រវឹងស្រាហើយបើកបរលើសល្បឿនកំណត់ហេីយទេីបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះម្តងទៅ៕

រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ធាននគរបាលស្រុកស្វាយអន្ទរមកជួយអន្តរាគមន៍បាញ់ពន្លត់

រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ធាននគរបាលស្រុកស្វាយអន្ទរមកជួយអន្តរាគមន៍បាញ់ពន្លត់

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង