នាំមកជូនដោយ៖

បុរស់ម្នាក់សង្ស័យងងុយដេកបើករថយន្តឡើងសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់របួសធ្ងន់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រីទំនងជាងងុយដេកខ្លាំងពេកហើយងោក១ភាំងទើបបណ្តាលឲ្យជ្រុលចង្កូតរថយន្តឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពង៧០ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយយសង្គ្រោះអាយុជីវិតហេតុការណនេះកើតឡើងកាលពីម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លវូអូរដឹមទំនប់កប់ស្រូវភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យជដឹងថា នរងគ្រោះឈ្មោះ ចាន់ សុផល អាយុប្រហែលជាង៥០ឆ្នាំ មានតួនាទីជានាយទាហានឋានន្តរសក្ដិជាឧត្តមសេនីយ៍ត្រី។ ចំណែករថយន្តរបស់បុរសរងគ្រោះម៉ាកតាកូម់ាសេរីឆ្នាំ១៩៨៩ពណ៌ឈាមជ្រូកពាក់ស្លាក ច-1400។

តាមប្រភពព័ត៌មានឆនបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះ បានបើកបររថយន្តខាងលើក្នុងទិសដៅ ពីត្បូងទៅជើង លុះពេលទៅដល់ចំណុចកើតហេតុទំនងជាងងុយដេកហើយមើលទៅបានជាជ្រុលចង្កូត បើករថយន្តឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើចំណែកជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ ដឹកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិត ចំណែលរថយន្តនគរបាលជួយថែេក្សាទុកដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅរក្សាទុកដោយខ្លួនឯង។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង