នាំមកជូនដោយ៖

បុរស​ម្នាក់ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គោ​យ​ន្ត​កន្ត្រៃ​ដឹកឈើ​ពីក្រោយ បណ្តាល​ឲ្យ​…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរស​ម្នាក់ជិះ​ម៉ូតូ​ពេលយប់​មិន​ប្រយ័ត្ន បុក​គោ​យ​ន្្ត​កន្ត្រៃ​ដឹកឈើ​ពីក្រោយ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលា​ម៉ោង៧ និង៣០នាទី យប់​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ១៦០-១៦១ ស្ថិតនៅ​ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះ​មានឈ្មោះ សំ សុខ​ប៊ុណ្ណា អាយុ៣៥ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជិះ​ម៉ូតូ​ម៉ាក Hondadream C125 ពណ៌​ខ្មៅ ស៊េរី២០១៤ ពាក់​ផ្លាកលេខ ពោធិ៍សាត់​1F-1221 របួសធ្ងន់ ។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ចំណែក​អ្នកបើកបរ​គោយន្ត រត់គេចខ្លួន​បាត់ រីឯ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ស្នា​អ​ន្សា រង់ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង