នាំមកជូនដោយ៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្តល្បឿនលឿន ក៏ជ្រុលទៅបុកលូបណ្តាលអោយ…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាលបើករថយន្តហ្វតរេនជឺមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកជាមួយ និងលូដែលដាក់បាំងផ្លូវដែលទើបនិងធ្វើហើយបណ្តាលអោយបែកខ្ទេច ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។ ហេតុកាលនេះកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧សង្កាត់ទួលទំពូង២ខណ្ឌចំកាមនរាជធានីភ្នំពេញ។

រថយន្តជនរងគ្រោះ ម៉ាកហ្វតរេនជឺដែលជួបគ្រោះថ្នាក់

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក់ហ្វតរេនជឺគ្មានស្លាកលេខបើកតាមណ្តោយផ្លូវ៤៣០បើកក្នុងស្ថានភាពស្រវឹងជោកជាំក្នុងល្បឿលឿនលុះមកដល់ចំនុចកើតហេតុបានគេចជាមួយ និងរថយន្តមួយគ្រឿងក៏រេចង្កូតទៅបុកលូយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តផ្ទុះពោងរងកាខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងចំណែកលូខ្ទេចតែម្តងសំណាងល្អអ្នកបើកបរមិនរងរបួស។ ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចនាំយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាក្រោយនៅពេលក្រោយ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

លូដែលដាក់បាំងផ្លូវ

រថយន្តជនរងគ្រោះ ម៉ាកហ្វតរេនជឺដែលជួបគ្រោះថ្នាក់

រថយន្តជនរងគ្រោះ ម៉ាកហ្វតរេនជឺដែលជួបគ្រោះថ្នាក់

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង