នាំមកជូនដោយ៖

បុរសម្នាក់ដេកសន្លប់ស្តូកស្តឹងម្នាក់ឯង ក្រោយពីជិះម៉ូតូទៅបុកគូទរថយន្ត


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកគូទរថយន្តមិនចាំម៉ាកមួយគ្រឿនបណ្ដាលអោយដួលបែកមុខមាត់របួសធ្ងន់សន្លប់ស្ដូកស្ដឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទី យប់ថ្ងៃទី ១ខែតុលាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២១៧ក្បែផ្សារសារឿនយ៉ានី ស្ថិត ក្នុងសង្កាត់ ជើងឯក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយ គ្រឿងម៉ាក ហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO-9845 ជិះម្នាក់ឯងតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុមិនប្រុងប្រយត្ន័បានជ្រុលចង្កូតទៅបុករថយន្តមិនចាំម៉ាកពីក្រោយដែលបើក ស្របទិសគ្នា បណ្ដាលអោយដួលបោក និងថ្នល់រងរបួសធ្ងន់បែកមុខសន្លប់ស្ដូកស្ដឹងភ្លាមៗនោះត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះមន្ទីរសំរាកព្យាបាល សួគ៌ាដឹកយកទៅព្យាបាលផងដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរង គ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគបាល ខណ្ឌដង្កោ ដើម្បីទុកប្រគល់ឲ្យជនរងគ្រោះវិញ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង