នាំមកជូនដោយ៖

បបួល​ប្រពន្ធ​ទៅ​លេង​ស្រុក​​មិនទៅ ខឹង​ចិត្ត​ផឹក​ស្រវឹង​ហើយ​ចង​កសម្លាប់​ខ្លួន (Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ​៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីបើកប្រាក់ខែរួច ចង់ទៅលេងស្រុកកំណើត បបួលប្រពន្ធទៅជាមួយ តែនាងមិនព្រមបែរ​ជាចេញទៅផឹក​ស្រវឹង មកវិញចងកសម្លាប់ខ្លួន រហូតដល់នាងភ្ញាក់ពីដំណេកទើបដឹង ឃើញឆោឡោ​កាលពីវេលាម៉ោង​៦​និង​២០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល​លេខ១៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ មុឺន ស្លាត អាយុ៣០ឆ្នាំ មុខរបរ​ជាកម្មករសំណង់ ទើបតែមកស្នាក់នៅ បន្ទប់កើតហេតុបាន២ខែ​ជាមួយភរិយាទើបបានគ្នាថ្មីៗ មានស្រុកកំណើត​ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត​។ ចំណែកប្រពន្ធមានឈ្មោះ ហៀង ថុន អាយុ៣២ មុខរបរកម្មការនីរោងចក្រ​សួនកាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិតាភេម ឃុំតាភេម ត្រាំកក់ ខេត្តតាកែវ​។

តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ពួកគាត់យកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការ បន្ទាប់ពីបុរសខាងលើ លែងលះជាមួយប្រពន្ធរួច មក​ស្នាក់នៅក្រោមដំបូលផ្ទះជួលខាងលើ​។ ប្រភពដដែល​បន្តទៀតថា​មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ប្តីបានរៀបចំឥវ៉ាន់ ហើយបបួលទៅលេងស្រុក តែនាងមិនព្រម​រងចាំថ្ងៃស្អែក ធ្វើឲ្យប្តីអន់ចិត្ត​ត្បិតដុកដាក់ឥវ៉ាន់ហើយ ក៏ចេញទៅផឹកបាត់ រហូតដល់យប់កប់អាធ្រាត ទើបមកហៅឲ្យបើកទ្វារ​ប្រពន្ធមិនបើក ប្តីចេញទៅបាត់​រួចទើបប្រពន្ធបើកទ្វារទុកចោល ហើយក៏ចូលដេកបាត់ លង់លក់ជ្រុលទាំងមិនដឹងប្តីចូលបន្ទប់ពីពេលណា រហូតដល់វេលាម៉ោង៦និង២០នាទីព្រឹក ភ្ញាក់ពីដំណេក​ស្រាប់តែ ប្រទះឃើញប្តីចងកសម្លាប់ខ្លួននឹងផ្ទោងដំបូល​ជាន់ឡៅតឿ​ស្លាប់បាត់ ទើបឆោឡោ​ស្រែកឲ្យគេឯងជួយ ហួសពេលទៅហើយ ទើបរាយការណ៍ប្រសមត្ថកិច្ចជំនាញចុះមកពិនិត្យមើល​​​។

សាកសពក្រោយពីពិនិត្យកោសល្យវិច័យរួចឃើញថាពិតជាចងកសម្លាប់ខ្លួន​ដោយខ្លួនឯង តែដោយសារ​រង​ចាំសាច់ញាតិមកទទួលយូរពេក តាមសំណើរក្រុមគ្រួសារ ទើបសមត្ថកិច្ចសម្រេចដកសាកសពទៅតំកល់ទុននៅវត្តអង្គតាមុិញ រងចាំប្រគល់ជួនក្រុមគ្រួ​សារ​នៅ​ពេលក្រោយ​៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង