នាំមកជូនដោយ៖

បុរសម្នាក់គៀបជាន់ក្នុងកាប៊ីនរថយន្ត ខណៈដែលបានទៅបុករថយន្តមួយទៀតពេញទំហឹង


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកលឿនគេចពីរ៉ឺម៉ក ក៏ជ្រុលទៅបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតស្វយ័ត ខណៈបើកឆ្លងផ្លូវបណ្តាលឲ្យគៀបជាប់នៅក្នុងកាប៊ីន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួតស្វយ័ត ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1923 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវទៅត្បូងភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-1463 បើកបរដោយបុរសម្នាក់ដឹកទឹកកកពេញរថយន្ត ធ្វើដំណើរពីត្បូងទៅជើងហើយបានគេចពីរ៉ឺម៉កមួយគ្រឿង ក៏ជ្រុលបុករថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យគៀបតៃកុងរថយន្តកូរ៉េជាប់នៅក្នុងកាប៊ីនតែម្តង បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានគាស់យកតៃកុងរថយន្តចេញ ហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយមក ភាគីរថយន្តទាំងសងខាងមានតំណាងចេញមុខមកដោះស្រាយដោយយករថយន្តទៅជួសជុលរៀងៗខ្លួន៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖ ក្មេងវត្ត

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង