នាំមកជូនដោយ៖

មកប្ដឹងទាំងញញឹម ទោះចោរឆក់កាបូបសរុបជាលុយជាង២ពាន់ដុល្លារ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវជន សង្ស័យធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២៧១ត្រងចំណុចទល់មុខសាលាវិទ្យាល័យ ជាសុីមសាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រីស្រស់ អាយុជាង២០ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញមកពីផ្ទះនៅទឹកថ្លាទៅធ្វើការដោយជិះម៉ូតូ១គ្រឿង តាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក់មិនចាំស្លាកលេខបានជិះមកជិតហើយធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចរួចបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះបានបន្តទៀតថា៖ របស់ដែលនៅក្នុងកាបូបនោះរួមមាន៖ លុយដុល្លារចំនួន១០០០$ ( ដុល្លា ) និងទូរសព្ទ័ដៃចំនួួន២ គ្រឿង ម៉ាក iPhone 7 ១គ្រឿង និង១គ្រឿងទៀតម៉ាក SAMSUNG រួមទាំង អត្តសញ្ញាណប័ណ្ណ១ស្លឹកផងដែរ ។

ក្រោយពេលកើតហេតុនារីរងគ្រោះបានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកផ្ដន្ទារទោសតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង