រថយន្តមួយគ្រឿងបានក្រឡាប់ ក្រោយពេលរថយន្តមួយទៀតបុកបុរសម្នាក់អោយរបួសធ្ងន់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបុរស ម្នាក់ រងរបួសធ្ងន់ នៅវេលាម៉ោង០៦ នឹង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ៤៨ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៦-៧ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល ខេត្តកោះកុង ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នុំពេញ ៣D -៤៤០០១ អ្នកបើកបររថយន្តឈ្មោះ រត់ បានគេចខ្លួនបាត់។ បើកបរក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរ៉េចង្កូត ដោយចាប់ហ្រ្វាងមិនទាន់ ក៏បានបុកបុរសម្នាក់ជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ គ្មាន ស្លាកលេខ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ។

ស្រាប់តែពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ៣A -៣៨៩២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរយ៉ាងលឿនក្នុងទិសដៅបញ្រ្ចាសគ្នាបានគេចហើយក៏ ក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកឯម្ចាស់រថយន្តទាំង០២គ្រឿងរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ តឿង ហួត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅក្នុងភូមិ ស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ត កោះកុង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ រីឯវត្ថុតាងម៉ូតូនិងរថយន្ត ទាំង០២គ្រឿង ត្រូវកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង