រន្ធត់ណាស់!​ រថយន្តកុងតឺន័របុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាលពីរនាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរចរណ៍៏គួរអោយរន្ធត់នេះបង្កដោយ រថយ្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូមួយគ្រឿងបណ្តាលអោយបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់រងរបួសធ្ងន់ ហើយក៏បានបន្តទៅបុកនឹងរថយន្ត ហាយលែនឌ័រមួយគ្រឿងទៀតពីក្រោយជ្រុលទៅសួនចែកផ្លូវទៅមុខលែងរួច ចំណែកតៃកុងរថយន្តកុងតឺន័របានដាក់មេព្រូចបាត់ស្រមោលនៅសល់តែព្រូវ័យក្មេង រថយន្តបង្កនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងនៅចំនុចមុខផ្សារឯករាជ្យ៣ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ញៀន ចាន់ណា អាយុ២៧ឆ្នាំ មានមុខរបរជាជាងសំណងនៅកោះពេជ្រ សា្នក់នៅកោះពជ្រ មានស្រុកកំណើតនៅភូមិគួរលំ ឃុំកំពុងហាវ ស្រុកកំពុងលែង ខេត្តកំពុងឆ្នាំងបើកបរដោយម៉ូតូមួយគ្រឿងម៉ាក់ សុយសូគីស្មាករ៉េវ៉ូពណ័ខ្មៅ ពាក់ស្លាកលេខ កំពុងស្ពឺ1B-3819។

ចំណែកនារីដែលរងរបួសធ្ងន់មិនបានស្គាល់អត្តសញ្ញាណទេ បានដើរឆ្លងផ្លូវពីជើងទៅត្បូង។ រថយន្តបង្កហេតុម៉ាក់ FUSO ស្លាកលេខភ្នំពេញ3B-7794 តៃកុងរយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុលរថយន្តនិងព្រូរវ័យក្មេងម្នាក់។ រីឯរថយន្តមួយគ្រឿងទៀតដែលរងការខូចរថយន្ត ហាយឡែនឌឺរ ពណ៍សពាក់ស្លាកលេខភ្នំពេញ2AK-7848 រងការខូចខាតផ្នែកខាងក្រោយ ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសដែលស្លាប់ខាងលើបានបើកម៉ូតូបញ្ច្រាសផ្លូចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានបុកជាមួយស្ត្រីរម្នាក់កំពុងដើរឆ្លងផ្លូវបណ្តាលដេកដួល គាប់ជូនភ្លាមនោះក៏មានរថយន្តកុងតឺន័របង្កខាងលើបានបើកយ៉ាងលឿនជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកនឹងម៉ូតូអូសប្រមាណជាង១០ម៉ែត្រ បណ្តាលអោយបុរសម្នាក់ស្លាប់នឹងកន្លែងភ្លាមៗ ចំណែកស្រ្តីរងគ្រោះត្រូវប្រជាពលរដ្ឋហៅរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ហើយរថយន្តបង្កក៏បានជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌឺរមួយគ្រឿងពីក្រោយទៀតបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយជាប់គាំងនឹងឃឿនផ្លូវទៅមុខលែងរួច។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះព្រមទាំងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង