មួយប៉ព្រិចភ្នែក! រវល់តែឱនរើសទូរសព្ទ័មិនបានមើលផ្លូវ ស្រាប់តែរថយន្ត…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកដីធន់ធំ មួយគ្រឿង បើកបរដោយបុរសម្នាក់ រវល់តែឱនរើសទូរសព្ទ ស្រាប់តែជ្រុលទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយ ក្រឡាប់ត្រាំទឹកស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវប្រឡាយទឹកស្អុយ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3B-7049 បើកបរក្នុងទិសដៅពីលិចមកកើត តាមបណ្តោយផ្លូវមាត់ប្រឡាយ លុះដល់ចំណុចកើតហេតុ ស្រាប់តែគាត់បានជ្រុះទូរសព្ទក្នុងកាប៊ីន ក៏ឱនរើស ស្រាប់តែរថយន្តបានជ្រុលចង្កូតធ្លាក់ពីលើផ្លូវមាត់ប្រឡាយ ទៅត្រាំក្នុងទឹកស្អុយតែម្តង សំណាងល្អណាស់គ្មាននរណាម្នាក់រងរបួស។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ ប៉ុន្តែដោយសារតែករណីនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួស ទើបសមត្ថកិច្ចសម្រេចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯងតែម្តង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង