យុវតីវ័យក្មេងម្នាក់ត្រូវរថយន្តដឹកសាំងរបស់ក្រុមហ៊ុន PDP បុកស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបាន​កើតឡើងនៅវេលាម៉ោង ១ជាង ថ្ងៃទី29 ខែមិថុនា​ ឆ្នាណ2017 ក្បែរស្ពានព្រែកព្នៅ (ស្ពានលី​យ៉ុងផាត់) បង្កឡើងដោយរថយន្តដឹកសាំងរបស់ក្រុមហ៊ុម​ LHR បុកមនុស្សម្នាក់ស្លាប់នៅនិងកន្លែង។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស សុគន្ធារី ភេទស្រី អាយុ១៧ឆ្នាំ រៀននៅ​សាលាវិទ្យាល័យហ៊ុនសែនភ្នំពេញ មានទីលំនៅក្នុងបុរីភិភពថ្មី​។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ​បានធ្វើដំណើរជាមួយគ្នាម្នាក់ទៀតវិលត្រឡប់មកពីផ្ទះការគេ (ទៅហែរជំនូន) ដែលបំរុងទៅផ្ទះវិញ ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ ដោយជិះម៉ូតូម៉ាក់ Zoomer X ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តដឹកសាំង ដែលជិះស្របទិសគ្នា កៀរពីក្រោយពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ បោកក្បាលនឹងថ្នល់​ហូរឈាមបែកក្បាលស្លាប់​នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង​។

ក្រោយកើតហេតុ​រថយន្តបង្កបានព្យាយាម​បើក​រត់​តាមផ្លូវទំនប់កប់ស្រូវ តែត្រូវសមត្ថកិច្ចដេញតាមឃាត់បានភ្លាមៗ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌសែនសុខ ប៉ុន្តែអ្នកបើកបរថយន្តបាន​រត់គេចខ្លួនបាត់​ស្រមោលតែម្តង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង