នាំមកជូនដោយ៖

មូលហេតុទាំង ៧ ដែលអ្នកគួរតែមាន Smart Phone


ទំហំអក្សរ៖ S M L

សម្រាប់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ យើងអាចសង្កេតឃើញថា Smartphone មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា ហើយមានក្រុមហ៊ុនផលិតទូរស័ព្ទធំៗជាច្រើនក៏មានការប្រជែងគ្នាជាខ្លាំងផងដែរ មិនថាទេទៅលើម៉ូតទូរស័ព្ទនោះ ថែមទាំងប្រជែងគ្នាទៅលើមុខងារប្លែកៗរបស់ Smartphone របស់ខ្លួនថែមទៀតផង។ ប៉ុន្តែសំណួរសួរថាតើមូលហេតុអ្វីដែលយើងគួរតែមាន Smartphone? ថ្ងៃនេះក្រុមការងារ express.com.kh របស់យើងនិងលើកយកហេតុផលសំខាន់ៗមួយចំនួនដែលយើងគួរតែមាន Smartphone។

១. សុវត្ថិភាពជាចម្បង
Smartphone គឺចាឧបករណ៍ដែល​មានភ្ជាប់មក​ជា​មួយ​និង​ GPS ស្រាប់​ ដែល​អាចជាជំនួយសម្រាប់ពេលយើងធ្វើដំណើរ​ទៅផ្លូវឆ្ងាយ។ ហើយ​ក៏​វា​អាច​ប្រើសម្រាប់ពេល​មាន​ការបន្ទាន់ផងដែរ ឧទាហរណ៍ដូចជាពេលមានបញ្ហាណាមួយកើតឡើងយើងអាច​ធ្វើការទំនាក់ទំនងទៅរកជំនួយបានទាន់ពេលវេលា។

២. ជាមធ្យោបាយសម្រាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ
ជាការពិតណាស់ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកមួយរយះពេលខ្លីនេះ គឺសុទ្ធសឹងតែពឹងផ្អែកទៅលើការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram, Twitter, Skype, WhatsApp ក៏ដូចជា Application មួយចំនួនផ្សេងទៀតផងដែរ។​ ហើយសម្រាប់បណ្តាញសង្គមទាំងអស់នោះ គឺសុទ្ធសឹងតែតម្រូវឲ្យមាន Internet ដែលជាអ្វីដែល Smartphone អាចធ្វើបាន។ ហើយវាមានភាពងាយស្រួលនិងឆាប់រហ័សផងដែរ ដោយសារតែយើងអាចប្រើប្រាស់នៅទីណា ឬក៏ពេលណាក៏បានដែរ។

៣. សម្រាប់ការអប់រំ
បច្ចុប្បន្នយើងអាចសង្កេតឃើញថា ការដែលប្រើប្រាស់ Smartphone អាចធ្វើឲ្យសិស្សានុសិស្សទាំងឡាយ មានភាពងាយស្រួលក្នុងការស្វែងរកឯកសារ​សម្រាប់ជាជំនួយដល់ការសិក្សារបស់ពួកគេ ហើយម៉្យាងវិញទៀតពួកគេអាចធ្វើការកត់ចំណាំមេរៀនរបស់ពួកគេបានយ៉ាងលឿន។ ជាមួយ Smartphone ប្រៀបបានទៅនឹងពួកគេមាន Internet នៅក្នុងដៃដែលអាចស្វែងរកព័ត៌មានផ្សេងៗបានយ៉ាងឆាប់រហ័សដែលធ្វើឲ្យពួកគេចំនេញពេលវេលាផងដែរ។ ហើយពួកគេក៏អាចធ្វើការថតសម្លេងទុកនៅពេលដែលគ្រូពន្យល់មេរៀន ពេលដែលមានការចាំបាច់ពួកគេអាចបើកសម្លេងស្តាប់ឡើងវិញ ជាហេតុធ្វើឲ្យមានភាពងាយស្រួលដល់ការសិក្សារបស់ពួកគេ។ ហើយពួកគេក៏អាចចែករំលែកព័ត៌មានទាក់ទងទៅនិងការសិក្សារបស់ពួកគេបានយ៉ាងឆាប់រហ័សផងដែរ។

៤. មានចំនេះដឹងលើជំនាញមួយថ្មីទៀត
ដូចដែលយើងបានដឹងហើយថា បច្ចេកវិទ្យាកាន់តែឈានទៅមុខយ៉ាងលឿន ដូច្នេះប្រសិនបើយើងតាមមិនទាន់នោះទេ​ វាអាចធ្វើឲ្យយើងខ្វះចំនេះដឹងលើផ្នែកបច្ចេកវិទ្យាមួយទៀត។ ហើយបើនិយាយពីការធ្វើការងារវិញអាចធ្វើឲ្យយើងមានកម្រិតទាបជាងគេ នៅពេលដែលយើងមិនមានចំនេះដឹងផ្នែកបច្ចេកវិទ្យា។

៥.​ មាន Application ដែលមានប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ
ជាការពិតណាស់មនុស្សទូទៅតែងតែគិតថា ការ​រស់​នៅប្រចាំថ្ងៃរបស់គេគឺមិនមានចន្លោះខ្វះខាតនោះទេ ប៉ុន្តែអ្នកខ្លះបែរជាមិនបានដឹងនោះទេតើការ​រស់​នៅប្រចាំ​ថ្ងៃរបស់ពួកគេត្រូវការអ្វីខ្លះ?​ ពួកគេបានចំណាយថវិកាអស់ចំនួនប៉ុន្មានក្នុងរយះពេលមួយថ្ងៃ?​ កំណត់ត្រាប្រចាំថ្ងៃមានអ្វីខ្លះ? ប៉ុន្តែប្រសិនបើពួកគេមាន Smartphone នៅក្នុងដៃគឺពួកគេអាចស្វែងរក Application ទាំងនោះដើម្បីយកមកប្រើប្រាស់ ដោយពុំចាំបាច់កាន់សៀវភៅកំណត់ត្រាតាមខ្លូន ហើយពួកគេអាចរៀបចំផែនការចាយវាយបានថែមទៀតផងជាមួយនិង Application ផ្សេងៗជាច្រើនដែល​មាន​នៅ​លើ Smartphone។

៦. យើងអាចកំសាន្តអារម្មណ៍បានផងដែរ​
ជាមួយ Smartphone យើងអាចកំសាន្តអារម្មណ៍ដោយការស្តាប់បទចម្រៀង ឬក៏មើលវិដេអូដោយប្រើប្រាស់ Youtube App ឬក៏កំសាន្តដោយការប្រើប្រាស់ Smartphone សម្រាប់លេងហ្គេម ក៏ដូចជា Chat កំសាន្តជាមួយមិត្តភក្តិបានផងដែរ។ ពេលខ្លះយើងក៏អាចអានព័ត៌មាន ឬក៏អត្ថបទខ្លីៗសម្រាប់ជួយសម្រួលដល់ការគិតរបស់យើងបានផងដែរ។

៧. ជួយសម្រួលការងារបានជាច្រើនផងដែរ
សម្រាប់នៅក្នុងការងារវិញ Smartphone ក៏បានចូលរួមចំណែកមួយយ៉ាងធំផងដែរ ដោយសារតែ​យើងអាចធ្វើការផ្ញើរជា Email ផ្ញើរឯកសារសំខាន់ៗ ក៏ដូចជាទទួល Email បានភ្លាមៗ បើទោះបីជាយើងមិននៅជិត Computer របស់យើងក៏ដោយ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង