នាំមកជូនដោយ៖

ហេតុផល​ ៥​ ចំនុច​ដែល​​​តាម​ផ្ទះ​និមួយៗគួរតែ​មាន​កាមេរ៉ា​សុវត្ថិភាព​


ទំហំអក្សរ៖ S M L

តើអ្វីទៅជាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព?​ ពាក្យថាប្រព័ន្ធ​កាមេរ៉ាសុវត្ថីភាព​ គឹប្រហាក់ទៅនិង​បណ្តាញ​ខ្សែ​កាប​ផង​ដែរ​​ តែ​អ្វី​ដែល​ជា​ភាព​ខុសគ្នា​នោះ​គឺ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាពគឺត្រូវ​បាន​ភ្ជាប់​ចូល​គ្នា​ទាំង​អស់​ទៅ​ដោយ​បណ្តុំ​ខ្សែ​ ហើយ​និង​ក្បាល​ម៉ាស៊ីន​ DVR ហើយ​អ្វី​ដែល​សំខាន់​គឺ​វា​មិន​មាន​បើ​បង្ហាញ​ជា​សាធារណៈដូច​បណ្តាញ​ខ្សែ​កាប​នោះ​ទេ គឺ​សម្រាប់តែដើម្បី​សុវត្ថិភាព​តែប៉ុណ្ណោះ។ ហើយ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​តែង​តែ​វិវឌ្ឍទៅមុខ​ជា​និច្ច​ពី​មួយ​ជំនាន់​ ទៅ​មួយ​ជំនាន់ ដោយ​ពី​មុន​គឺ​យើង​ឃើញ​មាន​ត្រឹម​តែ​ប្រភេទ​កាមេរ៉ា​ដែល​ហៅ​ថា​ Analog ដែល​ជា​ប្រភេទសេរី​ចាស់​មើល​រូប​ភាព​មិន​សូវ​ច្បាស់​ តែដោយ​ឡែក​ក្នុង​ពេល​បច្ចុប្បន្ន គេ​បាន​ធ្វើ​ការ​វិវឌ្ឍ​កាន់តែ​ទំនើប​ជាង​មុន​ដែល​មាន​រហូតដល់ 4K ច្បាស់​ត្រជាក់​ភ្នែក។ ប៉ុន្តែ​សំនួរ​សួរថា​ តើ​យើង​ចាំ​បាច់​ត្រូវ​មាន​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ​របស់​យើង​ដែរ​ឬ​ទេ? ចម្លើ់យ​គឺ​ថា​ក្នុង​ពេល​ឥលូវ​នេះ​អ្នក​មិនទាន់​ត្រូវ​ការ​នោះ​ទេ​ ប៉ុន្តែ​អ្នក​និង​ត្រូវ​ការ​វានៅ​ពេល​ដែល​មាន​ហេតុ​ការណ៍​ណា​មួយ​បាន​កើត​ឡើង​​ដោយ​អ្នក​មិន​បាន​ដឹងនៅ​ក្នុង​ផ្ទះ​របស់​អ្នក​ ដែល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ស្តាយ​ក្រោយ​ដែល​អ្នក​មិន​បាន​រៀប​ចំ​តម្លើង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ​របស់អ្នក​។ ខាង​ក្រោម​នេះ​គឺជា​ ៥​​ ចំណុច​សំខាន់ៗ​ដែល​អ្នក​គួរ​តែ​មានកាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ​របស់​អ្នក៖​

ទី១ អ្នក​អាច​បង្កា​រ​មិន​ឲ្យមាន​ករណី​ចោរ​កម្ម​កើត​ឡើង​៖
គ្មាន​ចោរ​ឯណាដែលចង់​ឲ្យ​គេ​មើល​ឃើញ​មុខ​ដឹង​ថា​ខ្លួន​ជា​ចោរ​នោះ​ទេ ដូច្នេះ​ទើបយើង​តែង​តែ​សង្កេត​ឃើញ​ថា​ចោរ​តែង​តែ​ចូល​លួច​នៅ​ពេល​យប់​ជ្រៅ ពេល​ដែល​ម្ចាស់​ផ្ទះ​សំរាន្ត​លង់​លក់​ ឬ​ក៏​ពេល​ដែល​មិន​ម្ចាស់​ផ្ទះ​មិន​នៅ​ផ្ទះ​ ដែល​ជា​ឳកាស​ល្អ​សម្រាប់​ពួក​គេ​ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ក្រឡែក​មើល​ទៅ​ឃើញ​ថា​ ផ្ទះ​របស់​អ្នក​មាន​បំពាក់​កាមេរ៉ា​សុវត្ថីភាព ពួកគេ​និង​មាន​ការ​ខ្លាច​រអា​រ មិន​ហ៊ាន​ចូល​លួច ព្រោះ​ថា​រាល់​សកម្ម​ភាព​ទាំង​ឡាយ​នៅ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​ (DVR)។ ដូច្នេះ​ទោះ​ចង់​ឬ​មិន​ចង់​ក៏​ពួក​គេ​អាច​ពិចារណា​សិន​ដែរ​មុន​និង​ហ៊ាន​ធ្វើ​ការ​ចូល​លួចនៅ​ក្នុង​ផ្ទះ​របស់​អ្នក។

ទី២ បង្ការ​មិន​ឲ្យ​មាន​ការ​បាត់​បង់​សម្ភារៈផ្សេងៗ​នៅ​ក្នុង​ផ្ទះ៖
អ្នក​ទាំង​អស់​ក៏​ប្រហែល​ជា​បាន​ដឹង​ស្រាប់​ហើយ​ថានៅ​ពេល​ដែល​អ្នក​ជួល​មនុស្ស​ឲ្យ​មក​ធ្វើ​ការ​ (ឬ​ក៏​ហៅ​កាត់​ថា​ឈ្នួល) គឺ​យើង​សុទ្ធ​តែ​មិន​អាច​ទុក​ចិត្ត​ពួក​គេ​បាន​ទាំង​ស្រុង​នោះ​ទេ ដោយ​យើង​មិន​បាន​ដឹង​មុន​ថា​ពួក​គេ​ជា​មនុស្ស​មាន​ដៃ​ មាន​ជើង​ដែរ​ឬក៏​អត់​(មាន​ដៃ​មាន​ជើង​សម្តៅ​លើ​មាន​ដៃ​មាន​ជើង​ហ៊ាន​លួច​សម្ភារៈ​របស់​យើង)នោះ​ទេ​។ ដូច្នេះ​ប្រសិន​បើ​ពួក​គេ​មាន​បំណង​អាក្រក់​អ្វី​មួយក៏​ពួក​គេ​មិន​ហ៊ាន​នោះ​ដែរ​ដោយ​សារ​តែ​ផ្ទះ​របស់​អ្នក​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​។

ទី៣ តាម​ដាន​រាល់សកម្ម​ភាព​ទាំង​ឡាយពេល​អ្នក​មិន​នៅ​ផ្ទះ​៖
ជា​ធម្មតា​ផ្ទះ​ដែល​មាន​ក្មេង​តូចៗ​ ហើយ​ឪពុក​ម្តាយ​សុទ្ធ​សឹង​តែ​ជា​អ្នក​ធ្វើ​ការ​ងារ ឬ​ក៏​មាន​ធុរៈចាំ​បាច់​ណា​មួយ​ដែល​តម្រូវ​ឲ្យ​ទុក​កូន​តូច​ៗឲ្យ​អ្នក​នៅ​ជា​មួយ​ចាំ​ថែ​រក្សា​នោះ​គឺលោក​អ្នក​អាច​តាម​ដាន​បាន​ថា​ ក្នុង​ពេល​នេះ​កូន​ៗរបស់លោក​អ្នក​កំពុង​ធ្វើ​អ្វី​ ហើយ​អ្វី​ដែល​ជា​រឿង​សំខាន់​នោះ​គឺការ​ធ្វើ​ទារុណ​កម្ម​លើ​កូន​ៗ​របស់​លោក​អ្នក​ពេល​ដែល​លោក​អ្នក​មិន​នៅ។​ ជា​ឧទាហរណ៍ដូច​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​នៅ​លើ​បណ្តាញ​សង្គម​​ Facebook ជា​ច្រើនករណី​កន្លង​រួច​មក​ហើយ​ដែល​អ្នក​នៅ​ជា​មួយ​វាយ​ធ្វើ​បាប​កូន​តូចៗ​របស់​ម្ចាស់​ផ្ទះ​ តែ​ត្រូវ​ថត​បាន​ដោយ​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព។​ មិនត្រឹមតែ​កូនៗ​របស់​លោក​អ្នក​ប៉ុណ្ណោះ​នោះ​ទេ​​ ឧទាហរណ៍​ប្រសិន​បើ​លោក​អ្នក​មាន​ឪពុក​ម្តាយ​ចាស់​ជរានៅ​ផ្ទះជា​មួយ​និង​អ្នក​ថែ​ទាំ​ លោក​អ្នក​ក៏​អាច​តាម​ដាន​រាល់​សកម្ម​ភាព​របស់​អ្នក​ថែ​ទាំ​បាន​ដូច​គ្នា​។

ទី៤ អ្នក​អាច​ដឹង​បាន​មុន​ថា​មាន​មនុស្ស​ប្លែក​មុខ​នៅ​ខាង​មុខ​ទ្វារ​ (ប្រសិនប់ើ​របង​បិទ​ជិត)
ជា​ធម្មតា​ផ្ទះ​និមួយៗ​តែង​តែ​មាន​មនុស្ស​មក​ចុច​កណ្តឹង ឬក៏គោះ​ទ្វារ​ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា​ ឧទាហរណ៍​ប្រសិន​បើ​សាច់​ញាត្តិ​មក​លេងគឺលោក​អ្នក​អាច​មើល​ដឹង​មុន​ថា​ជា​អ្នក​ស្គាល់​គ្នា​ដូច្នេះ​លោក​អ្នក​បើក​ទ្វារឲ្យ​ពួកគាត់​ចូល​បាន​ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ត្រួត​ពិនិត្យ​មក​ឃើញ​ថា​ជា​មនុស្ស​មិន​ដែល​ស្គាល់​មុនគឺ​លោក​អ្នក​អាច​ត្រឹមតែ​សួរ​នាំពី​ខាង​ក្នុងផ្ទះ​ដោយ​ពុំ​ចាំ​បាច់​បើក​ទ្វារព្រោះ​ថា​យើង​មិន​ទាន់​ដឹង​ពី​គោល​បំណង​របស់គេនៅឡើយ។ ហើយ​នេះ​ក៏​អាច​ជា​ហេតុ​ផល​ដ៏​សំខាន់​មួយ​ផង​ដែរ​​។

ទី៥ ធ្វើ​ឲ្យ​លោក​អ្នក​ស្ងប់​ចិត្ត​ ស្ងប់​អារម្មណ៍
ប្រសិន​បើ​លោក​អ្នក​មិន​សូវ​មាន​ពេល​នៅ​ផ្ទះ​ ការ​មាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​គឺ​អាច​ធ្វើ​ឲ្យ​លោក​អ្នក​បាន​ស្ងប់​ចិត្ត​បាន​ដោយ​ហេតុ​ថា​លោក​អ្នក​អាច​បើក​មើល​បាន​គ្រប់​ពេល​វេលា​ជាមួយ​និង​ទូរស័ព្ទ​ដៃ​ ឬ​ក៏​ Tablet របស់​លោក​អ្នក​ដែល​ជាហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​​មាន​អារម្មណ៍​ថា​ដូច​បាន​នៅ​ផ្ទះ​ដោយ​ផ្ទាល់​ដូច្នេះ​ដែរ។

ទំនាក់យើខ្ញុំ ~ សូមចុចត្រង់នេះ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង