នាំមកជូនដោយ៖

យុវជន​ម្នាក់ ស្លាប់យ៉ាងអណោចអធ័ម ព្រោះបើកបរក្នុងល្បឿនលឿនជ្រុលបណ្ដាលឲ្យ…


ទំហំអក្សរ៖ S M L

កំពង់ធំ ៖ មានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន​​កាលពី​រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវ​ក្រាល​គ្រួសក្រហម នៅមុខ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ស្ថិតនៅ​ភូមិ​ជរ នៅ​ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

ហេតុការណ៍ខាងលើបង្កឡើងដោយយុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​លើផ្លូវ​ក្រាល​គ្រួស​ក្រហម​លឿន​ហួស​ដែន​កំណត់ បណ្ដាលឲ្យជ្រុល​ធ្លាក់​ផ្លូវ​ទៅបុក​បង្គោលរបង​បណ្តាលឲ្យ​បែកក្បាល បាក់ក​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ។

ជនរងគ្រោះ​ឈ្មោះ កេ​ត សុផល ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្បូង​ទឹក ឃុំ​​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ ខេ​ត្តកំពង់ធំ ជិះ​ម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ សេរីឆ្នាំ២០១៣ ពណ៌ក្រហម អត់​មាន​ស្លាក​លេខ។

ក្រោយ​កើតហេតុ​សមត្ថកិច្ចមូលដ្ឋានបាន​ចុះ​វាស់វែង និង​ធ្វើ​កោសល្យវិច្ច័យ រួច​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព ៖ Heng Heng LY

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង